khmer eng
  • ប្រជុំបូកសរុបលទ្ធផលចុះខណ្ឌទាំង១៤ និងត្រៀមរៀបចំធ្វើវេទិការពិគ្រោះយោបល់ស្ដីពី “បញ្ហាប្រឈម និងសំណូមពរនៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមានឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានក្រុម ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លេខាធិការ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា សមាជិក និងលោកជំទាវ មុំ សណ្តាប់ សមាជិកា បានអញ្ជើញប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
    ១. ពិនិត្យលើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលជំនួបសំណេះសំណាល និងចុះឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពររបស់ខណ្ឌទាំង១៤ នៅភូមិភាគទី១ រាជធានីភ្នំពេញ។
    ២. ពិនិត្យលើសេចក្ដីព្រាងកម្មវិធីវេទិកាពិគ្រោះយោបល់ ស្ដីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលារាជធានីភ្នំពេញ។

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបជាមួយខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដោយបានប្រមូលបាននូវបញ្ហាប្រឈម និងសំណូមពរ និងអាចធ្វើការវាយតម្លៃបានថា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ បានអនុវត្តន៍ល្អក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋានឱ្យទទួលបានជោគជ័យ និងតាមគោលការណ៍កំណត់ដោយប្រសិទ្ធភាព ​​“ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព” ដើម្បីលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពសាធារណៈ។

    ទោះបីក្រុមប្រឹក្សាសង្កាត់បានប្រឹងប្រែង និងដោះស្រាយសម្រេចកិច្ចការជាច្រើន ក៏នៅមានបញ្ហាដែលត្រូវបន្តដោះស្រាយ កែលំអរ និងជំរុញបន្ថែមជាប្រចាំតទៅមុខទៀត រួមមាន៖
    ១. ការងារភូមិ​ សង្កាត់ មានសុវត្ថិភាព
    ២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន
    ៣. ការងារលទ្ធកម្មតាមមូលដ្ឋាន
    ៤. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
    ៥. ការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

    កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តជ្រោយឧត្តម
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ពិធីបុណ្យឆ្លងផ្លូវបេតុងប្រវែង ១៨២ម៉ែត្រ ឆ្លងកាត់ផ្សារសែនហាយ ក្នុងភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណាយទឹកប្រាក់អស់ ចំនួន៤៥.៥០០.០០០រៀល
    thumbnail
     
    សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ជាសមាជិក​ព្រឹទ្ធសភា​ ប្រទាន​លោកជំទាវ​ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​ នៃ​ប្រទេសហ្វីលីពីន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលគាល់ នាព្រះដំណាក់វិមានឯករាជ្យ
    thumbnail
     
    សម្តេច​រាជ​បុត្រីព្រះអនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ សមាជិក​ព្រឹទ្ធសភា​​ បានអមដង្ហែព្រះរាជដំណេីរសម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា បានអញ្ជេីញចូលរួមពិធីអបអរសាទរទិវាជាតិនៃសាធារណរដ្ឋកូរ៉េ